បង្កើតឡើងពិសេសសម្រាប់ Developers, ម្ចាស់វេបសាយ និង Telegram Bot។ ភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិក្នុងពេលត្រឹមតែ ៥នាទី។
មិនចាំបាច់រង់ចាំយូរ មិនបាច់មានឯកសារស្មុគស្មាញ
ទាក់ទងទៅកាន់ Admin តាមរយៈ Telegram ដើម្បីបង្កើតគណនី និងទទួលបាន api_token ផ្ទាល់ខ្លួន។
ទិញកញ្ចប់ Credit (Pay-as-you-go) ដើម្បីចាប់ផ្តើមហៅ API។
យក URL ទៅភ្ជាប់ជាមួយវិបសាយ ឬ Bot ដើម្បីចាប់ផ្តើមទទួលលុយអូតូ។
សមាហរណកម្មគ្មានដែនកំណត់ អាចបំពាក់បានស្ទើរតែគ្រប់ប្រព័ន្ធឌីជីថល
បង្កើត Bot លក់ទំនិញឌីជីថល លក់សេវាកម្ម បញ្ចូលលុយ (Top-up) ឬទិញគណនី VIP ដោយស្វ័យប្រវត្តិ ២4ម៉ោង។
ភ្ជាប់ជាមួយ WooCommerce, Laravel ឬ Custom PHP សម្រាប់ឲ្យអតិថិជនទូទាត់ប្រាក់ពេលទិញទំនិញអនឡាញ។
សម្រាប់កម្មវិធី Android/iOS ដែលត្រូវការប្រព័ន្ធបង់ប្រាក់ក្នុង App (In-App Purchases) ឬបញ្ចូលលុយហ្គេម។
បង្ហាញ KHQR លើអេក្រង់ទី២ (Customer Screen) ឬ Print ចេញវិក្កយបត្រផ្ទាល់សម្រាប់អតិថិជនស្កេនបង់ប្រាក់。
អនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ចូលលុយ (Add Funds) ចូលក្នុងគណនីរបស់ពួកគេដោយស្វ័យប្រវត្តិ ដើម្បីទិញសេវាកម្ម។
បង់ថ្លៃសិក្សា បង់ថ្លៃទឹកភ្លើង ឬសេវាកម្មផ្សេងៗ ដោយប្រព័ន្ធកាត់វិក្កយបត្រ (Auto-Invoice) លឿនរហ័ស。
ប្រព័ន្ធរបស់យើងគ្របដណ្តប់រាល់តម្រូវការទូទាត់ប្រាក់របស់អ្នក
ផ្តល់ជូន File រូបភាព .png ជាស្រេចសម្រាប់យកទៅដាក់ក្នុង វេបសាយ ឬ Bot ភ្លាមៗ។
ពិនិត្យមើលប្រតិបត្តិការថាជោគជ័យឬអត់ តាមរយៈលេខកូដ MD5 ដោយស្វ័យប្រវត្តិ។
បំប្លែង QR ទៅជា Link ចុចលោតចូល App ធនាគារ (ABA, Acleda...) ផ្ទាល់។
យើងបានរៀបចំ Endpoint ដ៏សាមញ្ញបំផុត។ ហៅ API តាម URL ជំនាន់ទី១ (v1) ដើម្បីបង្កើត QR Code, ឆែកមើលវិក្កយបត្រ (MD5) ឬផ្ទៀងផ្ទាត់គណនីបាគងបានយ៉ាងលឿន។